លោក Michael Carrick ត្រៀមខ្លួនធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United រហូតដល់ក្លឹបទទួលបានគ្រូបង្វឹកថ្មី ក្រោយការបណ្តេញចេញរបស់លោក Ole Gunnar Solskjaer ។
ក្រុមបិសាចក្រហមបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីការចាប់ផ្តើមមិនស៊ីសង្វាក់គ្នាក្នុងយុទ្ធនាការឆ្នាំ ២០២-២២។ យ៉ាងណាមិញ ក្លឹបនៅមិនទាន់មានអ្នកជំនួសតំណែងជាអចិន្ត្រៃយ៍សម្រាប់ Solskjaer នៅឡើយទេ ចំពេលមានទំនាក់ទំនងទៅកាន់ Mauricio Pochettino និង Zinedine Zidane ដោយ Carrick រីករាយនឹងបំពេញការងារនេះ រហូតដល់ការតែងតាំងរយៈពេលវែងត្រូវបានបង្កើតឡើង។
លោក Carrick បានប្រាប់អ្នកយកព័ត៌មានអំពីផែនការរបស់គាត់ ក្នុងការឈានទៅប្រកួតជាមួយ Villarreal នៅថ្ងៃអង្គារនេះថា «ខ្ញុំកំពុងរៀបចំក្រុមសម្រាប់ការប្រកួតបន្ទាប់។ ហើយខ្ញុំនឹងធ្វើឲ្យល្អបំផុត។ ព្រោះក្លឹបជាជីវិតរបស់ខ្ញុំ ខ្ញុំបានត្រៀមខ្លួនធ្វើវាឱ្យបានយូរ តាមដែលអាចធ្វើបាន មិនថាមួយប្រកួត ពីរប្រកួត ឬយូរជាងនេះ។ ឥឡូវនេះខ្ញុំមិនប្រាកដពេកទេ។ នោះមិនមែនជាអ្វីដែលគិតក្នុងចិត្តខ្ញុំទេ»៕