Man Utd បាន​ទាក់ទង​ទៅ​គ្រូ​ម្នាក់​នេះ​ហើយ ដើម្បី​មក​ជំនួស​កន្លែង Ole

0

បរទេស​៖ ខាង Old Trafford ហ៊ាន​ចំណាយ​ទឹកប្រាក់​សងជំងឺចិត្ត ៨​លាន​ផោន ទៅ​អោយ Leicester​។

Manchester Untied បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​លោក Brendan Rodgers អំពី​ការ​មក​ជំនួស​តំណែង Ole Gunnar Solskjaer​។

គ្រូបង្វឹក Leicester គឺជា​គោលដៅ​មួយ​របស់ Man Utd ដែល​នឹង​ត្រូវ​យក​មក​កាន់​តំណែង​នៅ Old Trafford ហើយ​ក្នុង​នោះ​សារព័ត៌មាន The Sun បាន​បញ្ជាក់​ថា​ខាង​ក្លឹ​ប​ហ៊ាន​ចំណាយ​លុយ ៨​លាន​ផោន បង់ថ្លៃ​សង់ជំងឺចិត្ត​ទៅ​ក្រុម Leicester ជា​ថ្នូរ​នឹង​ការ​អោយ​លោក Brendan Rodgers ចាក់ចេញ​៕