អតីត​អ្នកចាត់ការ Newcastle ចង់​ទទួល​តួនាទី​បណ្ដោះអាសន្ន​នៅ Man Utd

0

អតីត​អ្នកចាត់ការ Newcastle United លោក Steve Bruce បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​គាត់​ក្នុង​ការ​ដឹកនាំ​ក្រុម Manchester United លើ​មូលដ្ឋាន​បណ្តោះអាសន្ន នេះ​បើ​យោង​តាម The Athletic ។

ថ្មី​ៗ​នេះ​លោក Steve Bruce ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង​ជា​អ្នកចាត់ការ Newcastle United បន្ទាប់​ពី​ការ​មក​ដល់​នៃ​ម្ចាស់​ថ្មី​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​។ អតីត​ខ្សែការពារ​របស់ Manchester United ពេល​នេះ​កំពុង​អត់​ការងារ​ធ្វើ ហើយ​ចង់ទៅ​ដឹកនាំ​បិសាច​ក្រហម​ជា​បណ្តោះអាសន្ន​។ យោង​តាម​ប្រភព​ខាងលើ Bruce ជឿជាក់​ថា​គាត់​អាច​រក្សា​លំនឹង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​មុន​ពេល​តែងតាំង​អ្នកគ្រប់គ្រង​អចិន្ត្រៃយ៍​។

គួរ​រំលឹក​ឡើង​វិញ​ដែរ​ថា Steve Bruce គឺជា​កីឡាករ​សំខាន់​ម្នាក់​របស់ Manchester United ក្រោម​ការ​ដឹកនាំ​របស់​លោក Sir Alex Ferguson ។ គ្រូបង្វឹក​វ័យ ៦០ ឆ្នាំ​រូប​នេះ​បាន​បង្ហាញខ្លួន​ជាង ៤០០ ដង​សម្រាប់​បិសាច​ក្រហម ហើយ​ក៏​ជា​ប្រធាន​ក្រុម​ក្នុង​ទសវត្សរ៍​ទី ៩០ ផង​ដែរ​៕