Zidane ថា​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ដឹកនាំ Man Utd ទេ តែ​ចាប់​អរ​ម្ម​ណ៍​រឿង​ផ្សេង (​មាន​វី​ដេ​អូ​)

0

លោក Zinedine Zidane បាន​ឲ្យ​ដឹង​ថា លោក​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចូល​ដឹកនាំ Manchester United ទេ ប៉ុន្តែ​ពេញចិត្ត​នឹង​ជំនួស​លោក Mauricio Pochettino នៅ PSG ប្រសិនបើ​គ្រូបង្វឹក​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​ផ្ទេរ​ទៅ Old Trafford​។

ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​ជា​ច្រើន បាន​ផ្សាយ​ថា​បិសាច​ក្រហម បាន​ទាក់ទង​អតីត​អ្នកចាត់ការ​ក្រុម Real Madrid លោក Zidane បន្ទាប់​ពី​ការ​ចាកចេញ​របស់ Ole Gunnar Solskjaer ។

ទោះជា​យ៉ាងណា​ក៏​ដោយ យោង​តាម BBC Sport លោក Zidane មិន​មាន​ចេតនា​ក្នុង​ការ​ដឹកនាំ Man Utd នៅ​ដំណាក់កាល​នេះ​ទេ បើ​ទោះបីជា​មានការ​ស្នើ​ពី​ក្លិប​ក៏​ដោយ​។

ទន្ទឹម​នឹង​នោះ Zidane ក៏​ចាប់អារម្មណ៍​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​ផង​ដែរ ដោយ​កិច្ចសន្យា​របស់​គ្រូបង្វឹក​បច្ចុប្បន្ន លោក Didier Deschamps នឹង​ផុតកំណត់​បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖