Sir Alex Ferguson ពេញចិត្ត​ម្នាក់​នេះ ដើម្បី​ជំនួស Solskjaer នៅ Man Utd (​មាន​វី​ដេ​អូ​)

0

អតីត​អ្នកចាត់ការ Manchester United លោក Sir Alex Ferguson បាន​គាំទ្រ​លោក Mauricio Pochettino គ្រូបង្វឹក​របស់ PSG ជា​ជម្រើស​របស់​គាត់​ក្នុង​ការ​ជំនួស​កន្លែង​គ្រូបង្វឹក ដែល​ត្រូវ​បាន​ក្លឹ​ប​បណ្តេញចេញ​លោក Ole Gunnar Solskjaer ។

Manchester United អស់​ការ​អត់ធ្មត់​ជាមួយ Ole Gunnar Solskjaer ។ Ferguson បាន​ជ្រើសរើស​អ្នកចាត់ការ​អា​ហ្ស​ង់​ទី​ន​លោក Mauricio Pochettino ជា​ជម្រើស​របស់​គាត់​ក្នុង​ការ​ជំនួស​តំណែង​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស​។ Pochettino បច្ចុប្បន្ន​កំពុងធ្វើការ​ឲ្យ PSG ហើយ​កំពុង​គ្រប់គ្រង​នូវ​អ្វី​ដែល​គេ​សន្មត​ថា ជា​ក្រុម​វាយលុក​អស្ចារ្យ​បំផុត​នៅ​ក្នុង​ពិភព​បាល់ទាត់​ដែល​មិន​ធ្លាប់​មាន​។

បន្ទាប់​ពី ១៤ ប្រកួត​ក្នុង Ligue 1 ក្រុម​អ្នកមាន​បារាំង PSG មាន ១២ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​នៅ​លើ​កំពូល​តារាង​។ ពួក​គេ​មាន ៨​ពិន្ទុ​ពី​ការ​ប្រកួត Champions League ចំនួន​៤​។ ក្នុង​ស្ថានភាព​បែប​នេះ ម្ចាស់​ក្លឹ​ប​នឹង​មិន​មាន​ចេតនា​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អតីត​អ្នកចាត់ការ​ក្លឹ​ប Tottenham Hotspur ចាកចេញ​ឡើយ​។

Manchester United ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ មាន​ទំនាក់ទំនង​ជាមួយ Zinedine Zidane ក្រៅពី​អតីត​អ្នកចាត់ការ Liverpool លោក Brendan Rodgers ។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកគាំទ្រ​របស់​ក្លឹ​ប​ច្បាស់​ជា​មិន​ពេញចិត្ត​នឹង Rodgers ពេក​ទេ​។ ខណៈ​ពេល​ដែល Mauricio Pochettino ស្ថិត​នៅ​ក្នុង​បញ្ជី​ចង់បាន​សម្រាប់​អ្នកគាំទ្រ Man United ជា​ច្រើន ការ​ផ្តល់​ផ្តល់​ជូន​ឱ្យ​គាត់​គឺ​នៅ​ឆ្ងាយ​ពី PSG អាច​បង្ហាញ​បាន​ថា ជា​កិច្ចការ​ដែល​មិន​អាច​ទៅ​រួច​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖