ម្នាក់​នេះ​មាន​ភាគរយ​ខ្ពស់​ជាងគេ ក្នុង​ការ​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ Man Utd

0

លោក Mauricio Pochettino ធ្លាប់​បាន​ប្រាប់​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​ថា គាត់​មាន​ក្តី​សុ​បិ​ន្ត​ចង់​ដឹកនាំ​ក្រុម​បិសាច​ក្រហម Manchester United យូរណាស់​មក​ហើយ ស្រប​ពេល​ដែល​កុងត្រា​របស់​លោក​នៅ​សល់ ១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍ Man United បាន​ត្រៀម​គោលដៅ​លើ​គ្រូបង្វឹក Paris Saint-Germain ជា​ជម្រើស​ទី ១ របស់​ពួក​គេ ដើម្បី​ជំនួស​កន្លែង Ole Gunnar Solskjaer បន្ទាប់​ពី​គាត់​ត្រូវ​បាន​បណ្តេញចេញ​កាលពី​ថ្ងៃអាទិត្យ​។

យ៉ាងណាមិញ ក្លឹ​ប​គ្រោង​នឹង​តែងតាំង​លោក Michael Carrick ជា​គ្រូបង្វឹក​បណ្តោះអាសន្ន រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា នេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​ដែល​គ្រូបង្វឹក Tottenham លោក Antonio Conte បាន​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ កាលពីមុន​មក​៕