Real Madrid បានឡើងទៅកាន់កំពូលតារាង La Liga ជាថ្មី ក្រោយទទួលបានជ័យជម្នះលើ Granada ដោយលទ្ធផល ៤-១ ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោក Carlo Ancelotti រកគ្រាប់បាល់នាំមុខដោយ Marco Asensio និង Nacho Fernandes ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ Granada វាយបកមួយគ្រាប់វិញ ដោយកីឡាករ Luis Suarez មុនពេលចប់តង់ទី១។
ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior បន្ថែមគម្លាតគ្រាប់បាល់ជូនក្រុមភ្ញៀវអធិរាជស នៅពេលចាប់ផ្ដើមតង់ទី២ មុនពេលកីឡាករ Monchu ត្រូវបានបណ្ដេញចេញពីទីលាន បន្ទាប់ពីព្យាយាមស្លាយប៉ះនឹងកីឡាករប្រេស៊ីលរូបនេះ។
ហើយ Ferland Mendy បានរកគ្រាប់បាល់គ្រាប់ទី ៤នៅក្នុងការប្រកួតជូនក្រុមភ្ញៀវ ធានាបាន៣ពិន្ទុ នាំឱ្យ Real Madrid ឈានទៅកាន់កំពូលតារាងលីគកំពូលអេស្ប៉ាញ ដោយមាន ៣០ពិន្ទុពីការលេង ១៣ប្រកួត និងមានគម្លាត ១ពិន្ទុលើ Real Sociedad៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=tBmPrfl8c9k