Home ព័ត៌មានកីឡា ការ​ប្រកួត​រវាង Lyon-Marseille ត្រូវ​បញ្ចប់​ក្រោយ ៤​នាទី (មានវីដេអូ)

ការ​ប្រកួត​រវាង Lyon-Marseille ត្រូវ​បញ្ចប់​ក្រោយ ៤​នាទី (មានវីដេអូ)

0

ការ​ប្រកួត​របស់ Marseille នៅ​លើ​ទឹកដី Lyon កាលពី​ថ្ងៃអាទិត្យ ត្រូវ​បាន​បញ្ឈប់​ត្រឹម​រយៈពេល 4 នាទី​បន្ទាប់​ពី​អ្នកគាំទ្រ​ម្នាក់​បាន​វាយប្រហារ​ទៅ​លើ​តារា​ឆ្នើម Dimitri Payet របស់ Marseille ចំ​ក្បាល​ជាមួយនឹង​ដប​ទឹក​។

Payet កំពុង​តម្រង់​ដើម្បី​ទាត់​បាល់​ជ្រុង នៅ​ពេល​ដែល​ដប​ទឹកបាន​ហោះ​ផ្លោង​វាយប្រហារ​គាត់​ចំ​ក្បាល​ពី​សំណាក់​អ្នកគាំទ្រ​។

ខណៈនោះ​អាជ្ញាកណ្តាល Ruddy Buquet បញ្ឈប់​ការ​លេង​យ៉ាង​លឿន ហើយ​បញ្ជូន​ក្រុម​ទាំង​ពីរ​ទៅ​បន្ទប់​សំលៀក​បំពាក់​រៀង​ៗ​ខ្លួន​។ ក្រោយ​រយៈពេល​ជិត​ពីរ​ម៉ោង ការ​ប្រកួត​ត្រូវ​បាន​បោះបង់​ចោល ដោយ​សុវត្ថិភាព​របស់​កីឡាករ​មិន​អាច​ធានា​បាន​៕

សូមទស្សនាវីដេអូខាងក្រោម៖

Previous articleអតីត​តារា​ឆ្នើម​របស់ Man Utd រូប​នេះ គឺ​ចង់​វិល​ត្រលប់​មក​ជួយ​ក្រុម​វិញ
Next articleម្នាក់​នេះ​មាន​ភាគរយ​ខ្ពស់​ជាងគេ ក្នុង​ការ​ក្លាយជា​គ្រូបង្វឹក​ថ្មី​នៅ Man Utd