បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់វ៉េបសាយ GOAL នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា Wayne Rooney បានបញ្ជាក់ពីការចង់វិលត្រលប់មកកាន់ Old Trafford វិញ ប៉ុន្តែគាត់បានទទួលស្គាល់ថាគាត់ទំនងជាមិនក្លាយជាអ្នកស្នងតំណែងរបស់ Ole Gunnar Solskjaer នៅ Manchester United ទេ។
គ្រូបង្វឹករបស់ក្រុម Derby Country រូបនេះបាននិយាយអំពីការចាកចេញរបស់អតីតមិត្តរួមក្រុមរបស់ខ្លួន បន្ទាប់ពីគាត់បានចេញពីរោងមហោស្រពមួយនៅសប្តាហ៍នេះ។
អតីតតារាឆ្នើមរបស់អង់គ្លេសរូបនេះ ដែលកំពុងព្យាយាមតស៊ូជួយក្លឹប Derby អោយបាននៅបន្តលេងក្របខណ្ឌដដែរក្នុងឆ្នាំនេះ គឺគាត់មានបំណងចង់ត្រលប់មកកាន់ ក្លឹបចាស់របស់ខ្លួននៅថ្ងៃណាមួយ ប៉ុន្តែគាត់ជឿជាក់ថាវាមិនមែនជាពេលនេះទេ៕