លេច​ធ្លាយ​ដំណឹង​ថា Zidane កំពុង​រៀន​ភាសា​អង់គ្លេស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ Goal នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង Emmanuel Petit ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ជាមួយ​និង Zidane បាន​បង្ហើប​ថា ពេល​នេះ Zinedine Zidane កំពុង​តែ “​រៀន​ភាសា​អង់គ្លេស​” ក្រោយ​មាន​ព័ត៌មាន​ជា​ច្រើន​ទាក់ទង​នឹង​ការ​ទៅ​ដឹកនាំ​ក្លឹ​ប Manchester United​។

United ចាប់ផ្តើម​រដូវ​កាល​យ៉ាង​ពិបាក​ក្រោម​ការ ដឹកនាំ​របស់ Ole Gunnar Solskjaer ដែល​កំពុង​ស្ថិត​នៅ​លំដាប់​ទី​៦​ក្នុង​លី​គ ក្រោយ​ប្រកួត ១១​ដង និង​ចាញ់​ក្រុម​កំពូល​តារាង Chelsea រហូត​ដល់​ទៅ ៩​ពិន្ទុ​៕