បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ លោក Fabrizio Romano នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹង គ្រូបង្វឹកក្លឹបហង្សក្រហម Liverpool គឺលោក Jurgen Klopp បានបញ្ជាក់អំពីអនាគតរបស់គាត់ថា “ខ្ញុំគ្មានអ្វីត្រូវគិតអំពីរឿងនេះទេ (Klopp អាចនឹងនៅលើសឆ្នាំ២០២៤)។ អ្វីទាំងអស់គឺល្អ ជាមួយក្លឹប Liverpool។ វានៅឆ្ងាយពីអ្វី ដែលនឹងត្រូវបញ្ចប់”។
លោកបន្ថែមថា “Gerrard បាននិយាយពីអ្វីល្អៗជាច្រើន និងឆ្លាត។ ខ្ញុំបានមើលការធ្វើសន្និសិទ្ធសារព័ត៌មានរបស់គាត់”៕