បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអោយដឹងថា នាយករបស់ក្លឹប Olympique Lyon គឺលោក Juninho បានបញ្ជាក់ថា “ពួកយើងចាប់អារម្មណ៍នឹង Sardar Azmoun។ គាត់ជាគោលដៅរបស់យើង ហើយយើងនឹងព្យាយាមចុះកុងត្រាយករូបគាត់។ ពួកយើងបាននិយាយរឿងនេះជាមួយនឹងអគ្គនាយករួចហើយ”។
គួរបញ្ជាក់ថា Azmoun នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ដោយសារកុងត្រារបស់គាត់ជាមួយក្លឹប Zenit នឹងត្រូវចប់នៅខែមិថុនា ឆ្នាំ២០២២៕