អ្នក​ខេត្តកំពង់ចាម​! ត្រៀមខ្លួន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដូ​ស​ជំរុញ​ណា

0

កំពង់ចាម​៖ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​) ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដូ​ស​ទី​២ ហើយ​មាន​រយៈពេល ០៤(​បួន​)​ខែ និង​មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ ក្នុងស្រុក​ព្រៃឈរ​, ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម​៕