វីរៈបុរសក្លឹបបិសាចក្រហមលោក Rio Ferdinand គិតថាលោកគ្រូបង្វឹក Erik Ten Hag ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិប Ajax នៅប្រទេសហូឡង់ គឺស័ក្តិសមបំផុតសម្រាប់បន្តតំណែងពីលោកគ្រូ Ole Gunnar Solskjaer។
ថ្មីៗទៅនេះក្លិប New Castle ក៏បានព្យាយាមទាក់ទងទៅលោក Ten Hag ឲ្យមកដឹកនាំបន្តពី Steve Bruce ប៉ុន្តែលោកបានបដិសេធដោយសារចង់ស្នាក់នៅ Ajax បន្ត។
គួររំលឹកថា គ្រូបង្វឹកសញ្ជាតិហូឡង់វ័យ ៥១ឆ្នាំរូបនេះបានផ្លាស់មកដឹកនាំ Ajax តាំងពីឆ្នាំ២០១៧ ដោយបានជួយឲ្យក្រុមនេះលើកពាន Eredivise ២ដង, KNVB Cup ២ដង និង Johan Cruyff Shield ១ដង។
យ៉ាងណាមិញ Ferdinand បានថ្លែងនៅ FIVE ពី Ten Hag ថា៖ “អ្នកត្រូវតែជាមនុស្សដែលអាចបញ្ជាកីឡាករទាំងអស់ ដែលពោរពេញដោយភាពអំណួតក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ដែលនោះជាតួនាទីរបស់គ្រូបង្វឹក។ ខ្ញុំមិនបានស្គាល់ Ten Hag ជាលក្ខណៈផ្លូវការទេ តែគេពិតជាដឹកនាំបានល្អណាស់នៅ Ajax ។ អ្នកត្រូវចាំថា Ajax មិនមែនជាក្លិបតូចទេគឺជាក្លិបដ៏ធំសម្បើមណាស់នៅហូឡង់ទេ។ វាខុសប្លែកពីនៅអង់គ្លេស ប៉ុន្តែនោះនៅតែជាក្លិបធំមួយ ហើយគាត់ធ្វើការព្រមជាមួយក្ដីរំពឹងទុករបស់គ្រប់គ្នា ថាគាត់នឹងធ្វើបានល្អ។ នោះជាអ្វីដែលពិតជាដូចនឹង Manchester United កំពុងចង់បាន បើសិនគេមកដឹកនាំមែននោះ”៕