ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១:៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជាតាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ដោយក្នុងនោះបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលជាជនជាតិថៃ នឹងរឹបអូសបានគ្រឿងញៀនជិត ២គីឡូក្រាម៕