សម្តេច​តេ​ជោ ហ៊ុន សែន ចង់អោយ​មានការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​១៩ របស់​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុង​ឪ​កាស​ដែល សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំនួន ២​លាន​ដូ​ស​បន្ថែម​ទៀត​។

ក្នុង​នោះ​សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ផង​ដែរ ដោយ​សម្ដេច​បាន​លើក​ឡើង​អំពី​ការ​ចង់​ឲ្យ​មាន ការ​ផលិត​វ៉ាក់សាំង​សម្រេច​នៅ​កម្ពុជា​ផ្ទាល់​តែ​ម្ដង​។ ដែល​វា​ផ្តល់​ភាព​ងាយស្រួល​ដល់​កម្ពុជា ក្នុង​ការ​ទិញ​វ៉ាក់សាំង​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​ខ្លួនឯង​ផង និង​ផ្គត់ផ្គង់​ទៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។

ក្នុង​នោះ​សម្តេច​សង្ឃឹមថា ឯកអគ្គរដ្ឋទូត​ចិន នឹង​នាំ​យក​ការ​លើក​ឡើង​របស់​សម្ដេច ជម្រាប​ជូន​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​ចិន អំពី​លទ្ធភាព​ផលិត​វ៉ាក់សាំង​នៅ​កម្ពុជា​នេះ​៕