អបអរសាទរ​! កីឡាការិនី អ៊ុ​ក ស្រី​មុំ យក​មេដាយមាស​ប៉េតង់​ពិភពលោក​ផ្នែក​នារី វិញ្ញាសា វាយ​យក​ពិន្ទុ មក​ដល់​កម្ពុជា​ហើយ

0

ភ្នំពេញ​៖ នៅ​ពេល​ល្ងាច ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ឯកឧត្តម ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ទទួល​ស្វាគមន៍​ការ​ត្រលប់​មក​ដល់​មាតុប្រទេស​វិញ​របស់​កីឡាការិនី អ៊ុ​ក ស្រី​មុំ ដែល​បាន​ឈ្នះ​មេដាយមាស​ប៉េតង់​ពិភពលោក​ផ្នែក​នារី វិញ្ញាសា វាយ​យក​ពិន្ទុ ក្នុង​ការ​ប្រកួត​ប៉េតង់​ជើងឯក​ពិភពលោក the 2021 World Triplets and Precision Shooting Championships នៅ​ទីក្រុង Santa Susanna ប្រទេស​អេ​ស្ប៉ា​ញ ដែល​បាន​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ​៕

ប្រភព៖ Petanque Cambodia – សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា