បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា វាអាចជាដំណឹងអាក្រក់សម្រាប់ Tottenham និង Antonio Conte ដោយសារតែកីឡាករ Cristian Cuti Romero បានរងរបួសខណៈពេលជំនួបរវាង Argentina និង Brazil។ ក្នុងនោះគាត់គឺមានរបួសភ្លៅខាងឆ្វេង។ ការធ្វើតេស្តនឹងត្រូវធ្វើឡើងនៅប៉ុន្មានម៉ោងបន្តិចទៀតនេះ ដើម្បីអោយដឹងច្បាស់អំពីបញ្ហារបួសរបស់គាត់៕
