នោះ…! អាហ្វ្រិក​ខាងត្បូង​គ្រោង​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទៅ FiFa ក្រោយ​ចាញ់​ហ្គា​ណា (​មាន​វី​ដេ​អូ​)

0

អាហ្វ្រិក​ខាងត្បូង បាន​បរាជ័យ​ក្នុង​ការ​ទទួល​បាន​ពិន្ទុ​ដែល​ពួក​គេ​ត្រូវការ ដើម្បី​កក់​កន្លែង​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup បន្ទាប់​ពី​ត្រូវ​បាន​ក្រុម​ហ្គា​ណា​យកឈ្នះ​ក្នុង​លទ្ធផល ១-០ នៅ​កីឡដ្ឋាន Cape Coast កាលពី​ថ្ងៃ​ចន្ទ​។

ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ក្នុង​តង់​ទី​មួយ​ពី​កីឡាករ Andre Ayew ក្នុង​ការ​ប្រកួត​ក្នុង​ពូ​ល G ខណៈ​ដែល​ផ្ទុះ​ការ​តវ៉ា​ច​ពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាកណ្តាល ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង​។

ទោះជា​យ៉ាងណា​ក៏​ដោយ សមាគម​បាល់ទាត់​អាហ្វ្រិក​ខាងត្បូង (Safa) បាន​បញ្ជាក់​រួច​ហើយ​ថា​ពួក​គេ​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់ FIFA ក្នុង​គោលបំណង​ឱ្យ​ការ​ប្រកួត​ឡើង​វិញ​។

ក្នុង​នោះ​នាយក​ប្រតិបត្តិ​របស់ Safa លោក Tebogo Mothlante បាន​និយាយ​ថា «​យើង​នឹង​សរសេរ​ទៅ​កាន់ Caf (​សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក​) និង Fifa -​ទី​១ ដើម្បី​ស៊ើបអង្កេត​ពី​របៀប​ដែល​ហ្គេ​ម​ត្រូវ​បាន​ដោះស្រាយ និង​ទី​២ ដើម្បី​ប្រកួត​ឡើង​វិញ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=8ypweLuWmLY