អ៊ី​តា​លី រង់ចាំ​វគ្គ play-off ដើម្បី​ឆ្លង​ទៅ​ជុំ​ចុង​ក្រោយ World Cup ២០២២ (​មាន​វី​ដេ​អូ​)

0

ក្រុម​ម្ចា​ដ់​ជើងឯក EURO 2020 អ៊ី​តា​លី ត្រូវការ​ប្រកួត play-off ដើម្បី​មាន​សង្ឃឹម​ទទួល​បាន​កៅអី​លេង​នៅ FIFA World Cup ២០២២ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ស្មើគ្នា​ទល់​នឹង អៀរ​ឡង់​ខាងជើង​ដោយ​លទ្ធផល ០-០ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២ ក្នុង​តារាង​នៃ​ពូ​ល C​។

អ៊ី​តា​លី​ត្រូវការ​៣​ពិន្ទុ​ជា​ចាំបាច់​ក្នុង​ការ​ប្រកួត​នោះ ប៉ុន្ដែ​ពួក​គេ​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ស្រប​ពេល​ស្វ៊ី​ស​ដែល​ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ​គ្នា យកឈ្នះ​បេឡា​រ៉ូ​ស ៤-០ ធានា​ការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​។

ទោះ​មិន​នៅ​សល់​ឱកាស​ចូលរួម​ព្រឹត្តិការណ៍ World Cup ប៉ុន្ដែ​ក្រុម​អៀរ​ឡង់​ខាងជើង​ទទួល​បាន​លទ្ធផល​ល្អ​គាប់ចិត្ត សម្រាប់​ការ​ប្រកួត​ក្នុង​ទឹកដី​របស់​ពួក​គេ ដោយ​មិន​របូត​គ្រាប់​បាល់​សូ​ម្បី​មួយ​គ្រាប់​នៅ​ទីនោះ​។

គួរ​បញ្ជាក់​ថា អ៊ី​តា​លី​មិនមែន​ជា​ក្រុម​ខ្លាំង​តែ​មួយ​ដែល​មិន​អាច​កក់​សំបុត្រ​យន្ដហោះ ទៅ​ចូលរួម​ប្រកួត​នៅ​កា​តារ​តាម​រយៈ​ការ​ប្រកួត​ជម្រុះ​វគ្គ​ចែក​ពូ​ល​នោះ​ទេ ដោយ​កាលពី​ម្សិលមិញ​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់ ក៏​បាន​ជួប​រឿង​ខកចិត្ត​ដូច​គ្នា​នេះ​ដែរ ក្រោយ​បរាជ័យ​ចុង​ម៉ោង​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទល់​នឹង​ស៊ែ​ប៊ី​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=iPKa6Y5AZT4