Messi នឹង​លេង​ទល់​ជាមួយ ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​អង្គារ​នេះ

0

គ្រូបង្វឹក​អា​ហ្ស​ង់​ទី​ន លោក Lionel Scaloni បាន​បញ្ជាក់​ថា Lionel Messi នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ជាមួយ​ប្រេ​ស៊ី​ល​នៅ​ថ្ងៃ​អង្គារ​។

ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​របស់​គាត់ កាលពី​ថ្ងៃ​ចន្ទ លោក Scaloni បាន​បញ្ជាក់​ថា Messi នឹង​ត្រូវ​ដាក់​ឲ្យ​លេង​ដូច​ជា​ការ​រំពឹង​ទុក ហើយ​គាត់​មិន​មាន​បញ្ហា​ណាមួយ នៅ​ក្នុង​ការ​ត្រលប់​មក​វិញ​របស់​គាត់​ពីរ​បួស​ឡើយ​។ គាត់​បាន​មក​ដល់​បន្ទាប់​ពី​សម្រាក​ជា​ច្រើន​ថ្ងៃ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺថា​គាត់​មក​បាន​យ៉ាង​ល្អ​។

គួរ​រំលឹក​ថា Messi ដើម​ឡើយ​ត្រូវ​បាន​ជំនួស​នៅ​ពាក់កណ្តាល​តង់ ក្នុង​ការ​ប្រកួត​នៅ​ខែតុលា​ជាមួយ Lille ហើយ​បាន​ទទួល​ការ​ព្យាបាល​ជង្គង់​របស់​គាត់​ក្នុង​ទីក្រុង Madrid ជាមួយនឹង​មិត្ត​រួម​ក្រុម Leandro Paredes ។

អា​ហ្ស​ង់​ទី​ន​ឈរ​លេខ ២ តាម​ពីក្រោយ​ប្រេ​ស៊ី​ល ក្នុង​តារាង​ជម្រុះ World Cup ដូច្នេះ​ការ​ឈ្នះ​លើ​ក្រុម Selecao នឹង​បិទ​គម្លាត​រវាង​ក្រុម មហាអំណាច​អា​មេ​រិ​ក​ខាងត្បូង​ទាំង​ពីរ ឲ្យ​នៅ​ត្រឹមតែ​បី​ពិន្ទុ​ប៉ុណ្ណោះ​។ ក្នុង​នោះ​ប្រេ​ស៊ី​ល បាន​ឆ្លង​ផុត​ដើម្បី​ទៅ​ចូលរួម​ព្រឹ​ត្ត​ការណ៍ FIFA World Cup ២០២២ នៅ​ប្រទេស​កា​តា បន្ទាប់​ពី​យកឈ្នះ​កូ​ឡុំ​ប៊ី ១-០៕