Neymar នឹង​អវត្តមាន​ក្នុង​ជំនួប​រវាង អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល ដោយសារ​តែ​…!

0

ប្រេ​ស៊ី​ល​នឹង​គ្មាន Neymar សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup របស់​ពួក​គេ​ជាមួយ​អា​ហ្ស​ង់​ទី​ន​នៅ​ថ្ងៃ​អង្គារ​នេះ​។

តារា​ឆ្នើម​របស់​ក្លឹ​ប Paris Saint-Germain បាន​រង​របួស ហើយ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អា​ហ្ស​ង់​ទី​ន ជាមួយនឹង​ក្រុម​នោះ​ទេ​។ ហើយនឹង​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ នៅ​ថ្ងៃ​ពុធ​នេះ​។

យ៉ាងណាមិញ ខ្សែប្រយុទ្ធ​វ័យ ២៩ ឆ្នាំ​រូប​នេះ បាន​លេង​ពេញ ៩០ នាទី ខណៈ​ដែល​ក្រុម​របស់​គាត់​បាន​យកឈ្នះ​កូ​ឡុំ​ប៊ី ១-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បាន​ជួយ Lucas Paqueta ក្នុង​ការ​រក​គ្រាប់​បាល់​។

ប្រេ​ស៊ី​ល​ស្ថិត​នៅ​លេខ​មួយ​ក្នុង​តារាង ដោយ​អា​ហ្ស​ង់​ទី​ន​តាម​ពីក្រោយ​ពួក​គេ​ចំនួន​ប្រាំមួយ​ពិន្ទុ​។ បញ្ជាក់​ផង​ដែរ​ថា ប្រេ​ស៊ី​ល បាន​ឆ្លង​ផុត​ដើម្បី​ទៅ​ចូលរួម​ព្រឹ​ត្ត​ការណ៍ FIFA World Cup ២០២២ នៅ​ប្រទេស​កា​តា​៕