អ្នកចាត់ការក្លឹប Chelsea លោក Thomas Tuchel ត្រូវបានគេរាយការណ៍ថាបានស្នើសុំឱ្យលោក Roman Abramovich ពន្លឿនលើការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើ Florian Wirtz របស់ Bayer Leverkusen ។ យោងតាម El Nacional កីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ១៨ ឆ្នាំរូបនេះស្ថិតក្នុងបញ្ជីរបស់ Chelsea ហើយពួកគេចង់នាំគាត់ទៅ Stamford Bridge ។
កីឡាករវ័យក្មេងរូបនេះបានសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងរួចហើយនៅ Leverkusen។ ក្នុងការបង្ហាញខ្លួនចំនួន ៦១ លើក Wirtz ស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ និង Assists ១៥ ដង។ គាត់រកបាន ៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៧ លើករួចមកហើយក្នុងការបង្ហាញខ្លួន ១៤ លើកនៅរដូវកាលនេះ។
Wirtz ត្រូវបានគេប្រៀបធៀបទៅនឹងវីរបុរសអេស្ប៉ាញ និង Barcelona កីឡាករ Andres Iniesta ដោយសារតែការលេង និងឥទ្ធិពលរបស់គាត់។ គាត់ស្ថិតក្នុងបញ្ជីរបស់ Chelsea ក៏ដូចជារ៉ាដារបស់ Real Madrid និង Bayern Munich ។ បញ្ជាក់ផងដែរថា តម្លៃបច្ចុប្បន្នរបស់គាត់គឺថ្លៃខ្លាំង ហើយត្រូវបានគេរាយការណ៍ថាប្រហែល ៨៥ លានផោន៕