ក្មេងៗឈ្លោះ​គ្នា រហូត​ដល់​យក​ដុំ​ថ្ម​គប់ បណ្តាល​អោយ​ក្មេង​ម្នាក់​ស្លាប់

0

សៀមរាប​៖ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ករណី​ក្មេង​ឈ្លោះ​គ្នា ហើយ​វ៉ៃ​គ្នា​បណ្តាល​អោយ​ក្មេង​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​ចំនុច​ឡឥដ្ឋ ភូមិ​ថ្មី ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្មេង​ជា​ជន​បង្ក​ឈ្មោះ ក​.​ភ ភេទ​ប្រុស អាយុ ១២​ឆ្នាំ ចំណែក​ក្មេង​រង​គ្រោះ​ឈ្មោះ រិ​ទ្ធ ទិ​ត្យ ភេទ​ប្រុស អាយុ ១០​ឆ្នាំ ស្នាក់​នៅ​ចំណុច​ឡឥដ្ឋ ខាងលើ​ដូច​គ្នា​។

សមត្ថកិច្ច​បាន​បន្ត​ថា ក្មេង​ដែល​ជា​អ្នក​បង្ក​បាន​យក​ដុំ​ថ្ម​ប៉ុនកដៃ​គប់​លើ​ក្មេង​រង​គ្រោះ​ត្រូវ​ចំ​លើ​ស្លឹកត្រចៀក បណ្តាល​អោយ​ហូរ​ឈាម​។ ពេល​នោះ​ឪពុក​ម្តាយ​ក្មេង​រក​គ្រោះ​ក៏​បាន​យក​កូន​ទៅ​ពេទ្យ​ភ្លាម​ៗ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ ៩:២០​នាទី​ក្មេងរ​គ្រោះ​ក៏​បាន​ស្លាប់ ហើយ​ក្នុង​នោះ​ពេទ្យ​ក៏​បាន​រក​ឃើញ​ថា​ក្មេង​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ផង​ដែរ​។

នៅ​ថ្ងៃ​ទី​១៣ ខែ​ឆ្នាំ​ដ​ដែរ សមត្ថកិច្ច​ក៏​ហៅ​ភាគី​ទាំង​សងខាង​មក​ធ្វើការ​សាកសួរ ហើយ​ក្នុង​ក្មេង​បង្ក​ក៏​បាន​បញ្ជាក់​ខ្លួន​ពិតជា​បាន​គប់​ដុំ​ថ្ម​មែន​។ សម្រាប់​បណ្តឹង​គ្រួសារ​រង​គ្រោះ​មិន​បាន​ទាមទារ​អ្វី​ច្រើន​នោះ​ទេ ត្រឹម​សំណង ១០០​ដុល្លារ ដើម្បី​យក​ទៅ​ធ្វើ​បុណ្យសព​ក្មេង​រង​គ្រោះ​។

ក្នុង​នោះ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​កិច្ចសន្យា​អោយ​ឪពុក​ម្តាយ​ក្មេង​បង្ក​ធានា​យក​កូន​ត្រលប់​ទៅ​ផ្ទះ​វិញ​។ ខណៈ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ កម្លាំង​នគរបាល​ជំនាញ​​បាន​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​បន្ត​នីតិវិធី​៕