Gianluigi Donnarumma កំពុងស្ថិតក្នុងការកែលំអរនៅ PSG ហើយនោះក៏ព្រោះតែក្លឹបយក្សរបស់បារាំងបច្ចុប្បន្ន មានអ្នកចាំទីល្អបំផុតពីររូបក្នុងពិភពលោក។ អ្នកចាត់ការ PSG លោក Mauricio Pochettino នៅតែមិនទាន់សម្រេចចិត្តថា តើកីឡាករមួយណាត្រូវដាក់សម្រាប់ជម្រើសដៃទី១ ប៉ុន្តែ Keylor Navas ហាក់បីដូចជាទទួលបានលទ្ធផលល្អជាមួយនឹងការបង្ហាញខ្លួន ១១ លើកនៅរដូវកាលនេះ។
Donnarumma ដែលជាអ្នកចាំទីដ៏សំខាន់របស់ Milan តាំងពីវ័យជំទង់មកនោះ ទើបតែបង្ហាញខ្លួនបាន ៥ ដងប៉ុណ្ណោះរហូតមកដល់ពេលនេះ។ អ្នកចាំទីរូបនេះសារភាពថា ការអង្គុយនៅលើកៅអីបម្រុងនោះគឺឈឺចាប់។ Donnarumma បាននិយាយទៅកាន់ TNT Sport ថា៖ «វាមិនបានប៉ះពាល់ដល់ការបង្ហាញទម្រង់លេងរបស់ខ្ញុំទេ ប៉ុន្តែវា “ធុញថប់”។ វាមិនងាយស្រួលទេ ព្រោះខ្ញុំធ្លាប់តែបង្ហាញខ្លួនសម្រាប់ជម្រើសដំបូង ហើយពេលខ្លះវាឈឺណាស់ក្នុងការអង្គុយលើកៅអីបម្រុង។ ប៉ុន្តែខ្ញុំប្រាកដថាស្ថានការណ៍នឹងត្រូវបានដោះស្រាយ»។
បញ្ជាក់ផងដែរថា Donnarumma បានបង្ហាញខ្លួនជាង ២៥០ ដងជាមួយ Rossoneri មុនពេលគាត់ចាកចេញពីក្លឹប។ នៅ PSG គាត់ពិបាកក្នុងការដណ្តើមស្រោមដៃពី Navas ចេញពីក្រុមដំបូងរបស់ PSG ។ Navas រីករាយនឹងអាជីពជោគជ័យ ឈ្នះអ្វីៗគ្រប់យ៉ាងជាមួយ Real Madrid និង PSG ។ បច្ចុប្បន្ននេះគាត់ត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំនៅក្នុង Parc des Princes ។ ស្ទើរតែគ្មានអ្វីដែល Donnarumma អាចធ្វើបានអំពីស្ថានភាពក្រៅពីការរង់ចាំនៅពីក្រោយ Navas ឬចាកចេញពីក្លឹបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕