កីឡាករ Harry Maguire បានបើកការស៊ុតបញ្ចូលទីសម្រាប់ក្រុម Three Lions ក្នុងការប្រកួតជម្រុះ World Cup ជាមួយអាល់បានី នៅឯកីឡដ្ឋាន Wembley ហើយបានអបអរដោយការយកដៃទៅគោះត្រចៀករបស់គាត់ ដែលហាក់ដូចជាចង់បង្ហាញសារមួយទៅកាន់អ្នកដែលបានរិះគន់ទម្រង់លេងថ្មីរបស់គាត់។
ប៉ុន្តែកាយវិការឌឺដងនេះ បានធ្វើឱ្យអតីតតារាឆ្នើមក្រុមបិសាចក្រហម Roy Keane មិនសប្បាយចិត្តចំពោះខ្សែការពារកណ្តាលនេះទេ ដោយនិយាយថា គ្រាប់បាល់របស់គាត់មិនគ្រប់គ្រាន់ ដើម្បីទូទាត់សងសម្រាប់ការលេងមិនល្អរបស់គាត់នៅកម្រិតក្លឹប។
ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ ITV Sport នៅតង់ទី ១ លោក Roy Keane បាននិយាយថា៖ « Maguier គិតថាគាត់អាចបិទមាត់អ្នករិះគន់បាន។ ប៉ុន្តែខ្ញុំគិតថា វាជារឿងអាម៉ាស់បំផុតមួយរយៈពេលចុងក្រោយសម្រាប់ Man Utd។ គាត់គិតថា បើគាត់រកពិន្ទុបាន គាត់នឹងបិទការរិះគន់ ត់0x017d7»៕