បន្ទាយមានជ័យ៖ គិតមកដល់ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពលករខ្មែរនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលពុលដោយសារការលាយអាល់កុលជាមួយនឹងភេសជ្ជៈ មានចំនួន ២៥នាក់ ខណៈអ្នកស្លាប់មាន ៧នាក់។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃមកធ្វើចត្តាឡីស័កដាក់ជាក្រុមតូចៗនៅក្នុងមណ្ឌលចត្តាឡីស័កកូបធំ ដោយក្នុងនោះអ្នកខ្លះបានយកអាល់កុលដែលទិញខ្លនឯង និងបានពីស្ត្រីពលករម្នាក់ ឈ្មោះលី ដា ភេទស្រី មកលាយជាមួយភេសជ្ជៈ យកទៅលួចផឹកតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្ល៉េះ ប៉ុន្តែមិនទាន់អី។ ស្រាប់តែនៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២១ បានផឹកបន្តហើយច្រើនជាងមុនក៏បណ្តាលឲ្យមានបញ្ហាសុខភាពដូចជាទន់ដៃជើង ឈឺពោះ ចុះក្អួត វិលមុខ និងថប់ដង្ហើម ។
អ្នកស្លាបទាំង ៧នាក់រួមមាន៖
១/ ឈ្មោះលី ដា ភេទស្រី អាយុ៣៥ឆ្នាំ លំនៅភូមិទំនប់៥សង្កាត់ប៉ោយ ក្រុងប៉ោយប៉ែត ជាអ្នកចែកអាល់កុលអាយគ្មានប្រភពឲ្យអ្នកផ្សេងលាយផឹក
២/ឈ្មោះ ហៃ ឈិន ភេទប្រុសអាយុ៣៥ឆ្នាំ លំនៅនៅស្រុកពញាឮខេត្តកណ្តាល
៣/ ឈ្មោះរឿត រ៉ាន ភេទប្រុសអាយុ២៧ឆ្នាំ លំនៅស្រុកពួកខេត្តសៀមរាប
៤/ឈ្មោះភាព សិទ្ធិ ភេទប្រុស អាយុ២៩ឆ្នាំ លំនៅភូមិរំដាស់ឃុំស្រែខ្វាវស្រុកអង្គរជុំអ្នកទាំងនេះស្លាប់នៅមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា ជប៉ុនមង្គលបូរី
៥/ឈ្មោះសុខ ហេង ភេទប្រុសអាយុ២២ឆ្នាំ លំនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ
៦/ឈ្មោះ ផៅ ផល្លី ភេទប្រុសអាយុ២៧ឆ្នាំ លំនៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
៧/ឈ្មោះ សាំ សិទ្ធិភេទប្រុស៣៥ឆ្នាំ មិនដឹងលំនៅ៕