ក្មេងស្រីម្នាក់ បានរត់នៅលើទីលាននៅឯកីឡដ្ឋាន Aviva Stadium ដើម្បីសុំអាវរបស់ Cristiano Ronaldo បានអះអាងថា នាងត្រូវបានពិន័យជាប្រាក់ចំនួន ២,៥០០ ផោន។
គួររំលឹកថា កុមារី Addison Whelan អាយុ ១១ ឆ្នាំបានលោតផ្លោះរបាំងនៅពហុកីឡាដ្ឋាន Dublin បន្ទាប់ពី អៀរឡង់ ស្មើ 0-0 ជាមួយព័រទុយហ្គាល់ ហើយបានធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់ខ្សែប្រយុទ្ធ Manchester United ។
នាងបានគេចពីសន្តិសុខពីរនាក់ នៅក្នុងដំណើរឆ្ពោះទៅស្រែកប្រាប់ Ronaldo ថា «ពូដូស៊ូៗ» រួចហើយគាត់ក៏បានហុចអាវឱ្យក្មេងស្រីរូបនោះ។
ក្មេងស្រី Addison បានទទួលស្គាល់ថា នា រីករាយនឹងអន្តរកម្មនេះ ប៉ុន្តែបានបង្ហាញថានាងត្រូវបានពិន័យជាប្រាក់ចំនួន ២,៥០០ ផោនសម្រាប់ការលេងស្ទីលនេះផងដែរ។
នាងបានប្រាប់វិទ្យុ FM១០៤ ថា «ខ្ញុំត្រូវបានពិន័យសម្រាប់ការរត់លើទីលាន។ ហើយប៉ារបស់ខ្ញុំរីករាយនឹងការបង់ប្រាក់នេះ»៕