កីឡាករ Jack Wilshere បានសារភាពថាគាត់កំពុងគិតអំពីការចូលនិវត្តន៍ពីបាល់ទាត់ ប៉ុន្តែគាត់ជឿជាក់ថា គាត់អាចបន្តលេង ប្រសិនបើគាត់អាចស្វែងរកក្លឹបបានល្អមួយ។
គួរបញ្ជាក់ថា ខ្សែបម្រើអង់គ្លេសវ័យ ២៩ឆ្នាំរូបនេះ គ្មានក្រុមសម្រាប់លេងតាំងពីខែឧសភាកន្លងមក ដោយបានចាកចេញពី Bournemouth អស់រយៈពេលជាងប្រាំមួយខែ។
បច្ចុប្បន្ន Wilshere កំពុងហ្វឹកហាត់ឡើងវិញជាមួយអតីតក្រុម Arsenal របស់គាត់ ប៉ុន្តែក៏កំពុងរៀបចំជីវិតបន្ទាប់ពីបាល់ទាត់ ដោយធ្វើការហ្វឹកហាត់ខ្លះជាមួយក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ក្លឹប។
ថ្លែងនៅក្នុង BBC Sport Wilshere បានឆ្លើយតបថា «ខ្ញុំត្រូវតែគិតអំពីវា ខ្ញុំគិតថា ខ្ញុំអាចលេងបាន ១០០ ភាគរយ។ ខ្ញុំមិនខ្វល់ពីអ្វីដែលមនុស្សនិយាយ ឬសរសេរ ឬអ្វីដែលពួកគេនិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។ ហើយខ្ញុំអាចនឹងបន្តលេងប្រសិនបើ អាចរកបានក្រុមមួយដែលល្អពេញចិត្តសម្រាប់ខ្ញុំ»៕