Matteo Guendouzi ជាកីឡាករខ្ចីជើងពីក្លិបកាំភ្លើងធំ Arsenal បានសារភាពថា គាត់ចង់ស្នាក់នៅ Marseille សម្រាប់ “រយៈពេលវែង” ។
គួររំលឹកថា Guendouzi ដំបូងបានចូលរួមជាមួយ Arsenal ពី Lorient ក្នុងឆ្នាំ ២០១៨ ដោយបានបង្កើតខ្លួនគាត់ជាសមាជិកសំខាន់នៃក្រុម ក្រោមការដឹកនាំរបស់លោក Unai Emery មុនពេលគាត់ត្រូវបានចាកចេញមួយឆ្នាំក្រោយមក។
បន្ទាប់មក កីឡាករសញ្ជាតិបារាំងរូបនេះ បានជាប់គាំងចេញពីក្រុម ក្រោមការស្នងតំណែងរបស់លោក Emery គឺលោក Mikel Arteta ដោយសារតែបញ្ហាវិន័យ ហើយត្រូវបានបញ្ជូនទៅ Marseille ក្នុងលក្ខខ័ណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងរដូវក្តៅ។
បច្ចុប្បន្ន Guendouzi បានរកឃើញទម្រង់លេងដ៏ល្អបំផុតរបស់គាត់នៅ Stade Velodrome ហើយទោះបីជាខ្សែបម្រើរូបនេះ នៅតែស្ថិតក្រោមកិច្ចសន្យានៅ Arsenal រហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែគាត់មិនចង់ត្រលប់ទៅកីឡដ្ឋាន Emirates វិញទេ។
ថ្លែងក្នុងផ្សារព័ត៌មានបារាំង Guendouzi បានប្រាប់ថា៖ សុភមង្គលរបស់គាត់នៅ Marseille ដែលមានជម្រើសក្នុងការទិញគាត់ទាំងស្រុងនៅចុងបញ្ចប់នៃរដូវកាលនេះ។
“ថ្ងៃនេះខ្ញុំខ្ចីជើង ហើយនៅតែជាប់កិច្ចសន្យារបស់ខ្ញុំនៅ Arsenal ។ ប៉ុន្តែខ្ញុំផ្តោតទាំងស្រុងលើអ្វីដែលត្រូវធ្វើជាមួយ Olympique de Marseille” ។
“ វាជាក្លឹបដែលខ្ញុំមានគម្រោងសម្រាប់ខ្លួនឯងទៅអនាគត ហើយខ្ញុំចង់ចូលរួមក្នុងរយៈពេលវែង។ ខ្ញុំបានពិភាក្សារួចហើយជាមួយក្លឹប មុនពេលចុះហត្ថលេខា ហើយខ្ញុំមានអារម្មណ៍សុខស្រួលនៅទីនោះ។ នោះហើយជាមូលហេតុដែលខ្ញុំចង់បន្តភាពសប្បាយរីករាយនៅ Olympique de Marseille”។
Guendouzi ធ្លាប់មានវត្តមានសម្រាប់ Marseille ក្នុង Ligue 1 រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និង assist ៣ ដងក្នុងការបង្ហាញខ្លួន ១៣ លើក និងបានជួយឱ្យក្រុមរបស់លោក Jorge Sampaoli ឡើងមកឈរនៅលេខរៀងទី ២ ក្នុងតារាង ហើយគាត់ក៏បានបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គចែកពូលទាំងបួននៃក្របខ័ណ្ឌ Europa League របស់ពួកគេ៕