ភ្នំពេញ៖ សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់គម្រោងសាងសង់អាគាររដ្ឋបាលថ្មី នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឫឲ្យបានមុនថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ៩:០០ ព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) នៅបន្ទប់កោះកេរ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕