Goal បានឲ្យដឹងថាកីឡាករ Dani Alves នឹងមិនបានត្រឡប់ទៅ Barcelona វិញទេ ដោយក្លឹបយក្ស Liga មួយនេះ បានបដិសេធចុះហត្ថលេខា បើទោះបីជាខ្សែការពារជើងចាស់ប្រេស៊ីលរូបនេះ ចង់វិលមកវិញខ្លាំងក៏ដោយ។
គួរបញ្ជាក់ថា ខ្សែការពារស្តាំវ័យ ៣៨ឆ្នាំរូបនេះ គឺមិនមានតម្លៃខ្លួនបន្ទាប់ពីចាកចេញពីក្លឹប Sao Paulo ខណៈដែលគាត់បានបង្ហាញពីបំណងចង់ត្រលប់ទៅ Camp Nou វិញ ក្នុងរយៈពេល ៥ ឆ្នាំបន្ទាប់ពីបានចាកចេញ ប៉ុន្តែគ្មានការផ្តល់ជូនណាមួយនឹងត្រូវបានជូនដំណឹងនោះទេ។
Alves បានប្រាប់ Sport កាលពីខែតុលា នៅពេលដែលត្រូវបានសួរអំពីការវិលត្រឡប់ទៅកាន់ Barca វិញថា «វាជាឱកាសមួយក្នុងការនិយាយថា Barca កំពុងត្រូវការខ្ញុំឥឡូវនេះ។ ប្រសិនបើ Barca គិតថាពួកគេត្រូវការខ្ញុំ ពួកគេគ្រាន់តែទូរស័ព្ទមកខ្ញុំ។ ខ្ញុំនៅតែគិតថាខ្ញុំអាចរួមចំណែកគ្រប់ពេល»។
Alves ធ្លាប់ជាកីឡាករឆ្នើមនៅ Camp Nou ដែលជាផ្នែកនៃក្រុមក្រោមការដឹកនាំរបស់លោក Pep Guardiola ដែលបានទទួលជោគជ័យយ៉ាងច្រើនរវាងឆ្នាំ ២០០៨ និង ២០១២។
សរុបមក Alves ជាកីឡាករដែលបានរួមចំណែកច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ បានឈ្នះពានរង្វាន់ចំនួន ២៣ រួមមានពានរង្វាន់ Liga ចំនួនប្រាំមួយ និងពានរង្វាន់ Champions League ចំនួនបី៕