មក​ស្គាល់​មុខ មេ​ក្លោ​ង​ហែក​គុក​នៅ​ស្ទឹង​ត្រែង

0

ស្ទឹង​ត្រែង​៖ រហូត​មក​ដល់​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកទោស​ហែក​គុក​រត់​នៅ​ខេត្តស្ទឹងត្រែង​បាន​ម្នាក់​ទៀត​ហើយ ដែល​មានឈ្មោះ​ថា ចាក់​លី ចឺ​តា​លី បទល្មើស​ជួញដូរ​គ្រឿងញៀន​។

សមត្ថកិច្ច​បញ្ជាក់​ថា​អ្នកទោស​ម្នាក់​នេះ​ជា​មេ​ក្លោ​ង​រៀបចំ​គម្រោងការ​ហែក​គុក​ចេញ​ផង​ដែរ​។ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​អ្នកទោស​បាន ៤​នាក់​ហើយ ខណៈ ៣​នាក់​ផ្សេង​ទៀត​កំពុង​តាម​ចាប់​ត្រលប់​មក​វិញ​ផង​ដែរ​៕