De Bruyne ថា Man City ហ្វឹកហាត់​ត្រឹមតែ​ប៉ុ​ន្នេះ​នាទី មុន​ពេល​យកឈ្នះ Man Utd

0

កីឡាករ Kevin De Bruyne បាន​បង្ហើប​ថា Manchester City បាន​ហ្វឹកហាត់​ត្រឹមតែ ១០ នាទី​ប៉ុណ្ណោះ​មុន​ពេល​ពួក​គេ​យកឈ្នះ Manchester United ។

គួរ​រំលឹក​ថា ការ​ស៊ុត​បញ្ចូល​ទី​របស់ Eric Bailly និង Bernardo Silva បាន​ធ្វើ​ឲ្យ Man United បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់​កាលពី​ចុង​ស​ប្តា​ហ៍​មុន ដោយ Man City បាន​គ្រប់គ្រង​ក្នុង​ជ័យជម្នះ ២-០ នៅ Old Trafford ។

យ៉ាងណាមិញ ខ្សែបម្រើ​ប៊ែ​ល​ហ្សិ​ក​វ័យ ៣០ ឆ្នាំ​រូប​នេះ ឥឡូវនេះ​បាន​អះអាង​ថា អ្នកចាត់ការ​ទូទៅ​របស់ Man City លោក Pep Guardiola ដំបូង​ឡើយ គាត់​មិនដឹង​ពី​របៀប​ដើម្បី​រៀបចំ​សម្រាប់​ការ​ទប់ទល់​នឹង​ក្រុម​របស់​លោក Ole Gunnar Solskjaer នោះ​ទេ​។

De Bruyne បាន​ប្រាប់​សារព័ត៌មាន MidMid podcast ថា​៖ «​មួយ​ថ្ងៃមុន​ការ​ប្រកួត ជា​ធម្មតា​យើង​ហ្វឹកហាត់​ដោយ​ប្រើ​យុទ្ធសាស្ត្រ ដោយ​ផ្អែក​លើ​របៀប​ដែល​គូប្រកួត​លេង​»​។ ប៉ុន្តែ​មុន​ពេល​ប៉ះ​ជាមួយ Man United លោក Pep បាន​និយាយ​ថា​៖ «​យើង​មិនដឹង​ថា​ពួក​គេ​នឹង​លេង​ដោយ​របៀប​ណា​ទេ​។ យើង​នឹង​ឃើញ ហើយ​យើង​បាន​បញ្ឈប់​ការ​ហ្វឹកហាត់​បន្ទាប់​ពី ១០ នាទី ឬ​ច្រើន​ជាង​នេះ​»​។ ជា​រឿយ​ៗ Pep ដឹង​ពី​របៀប​ដែល​គូប្រជែង​នឹង​លេង​។ លើក​នេះ​គាត់​មិនដឹង ដូច្នេះ​គាត់​មិនដឹង​ថា​ត្រូវធ្វើ​អ្វី​ទេ​៕