កីឡាករ​ម្នាក់​នេះ​មិន​អាច​ជួយ​អង់គ្លេស​បាន​ទេ ព្រោះ​មាន​ជំងឺ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sky Sport បានអោយ​ដឹង​ថា Declan Rice មាន​មាន​ជំងឺ ដូច្នេះ​មិន​បាន​ជួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ពេល​ប៉ះ​ជាមួយនឹង Albania និង San Marino​។ ហើយ​ពេល​នេះ Declan Rice ក៏​បាន​វិល​ត្រលប់ មក​កាន់​ក្លឹ​ប West Ham វិញ​ផង​ដែរ​។

Declan Rice ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស ដោយសារ​ជំងឺ​។ ខណៈ​ពេល​ដែល​គេ មិន​អាច​ចូលរួម​ហ្វឹកហាត់​បាន​នោះ បន្ទាប់​ពី​ទៅ​ដល់​កីឡដ្ឋាន St George’s Park​។ ក្នុង​នោះ​ដែរ អង់គ្លេស​ក៏​គ្មាន​គម្រោង​នឹង​បន្ថែម​កីឡាករ​ណា​ម្នាក់​ជំនួស​កន្លែង​របស់ Declan Rice នោះ​ទេ​៕