Jorginho បង្ហាញ​អំពី​អតីតកាល​ដ៏​ជូរ​ចត់

0

Jorginho តារា​ឆ្នើម​របស់ Chelsea បាន​បើកចំហរ​អំពី​អតីតកាល​របស់​គាត់ និង​អ្វី​ដែល​នាំ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​បាល់ទាត់​។ កីឡាករ​អ៊ី​តា​លី​រូប​នេះ​បាន​និយាយ​ទៅ​កាន់​កាសែត Champions Journal អំពី​វិធី​របស់​គាត់​ក្នុង​ការ​ចូលរួម​ជាមួយ Chelsea ។ គាត់​បាន​និយាយ​អំពី​ការ​ឈ្នះ​ទាំង UEFA Champions League និង European Championship ក្នុង​រដូវ​កាល​តែ​មួយ​។

កី​ឡករ​សញ្ជាតិ​អ៊ី​តា​លី​រូប​នេះ ត្រូវ​បាន​សួរ​អំពី​ពេលវេលា​របស់​គាត់​អំឡុង​ពេល​នៅ Hellas Verona ។ គាត់​បាន​និយាយ​ថា​៖ «​ខ្ញុំ​បាន​ហ្វឹកហាត់ ២០ ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍ នៅ​អំឡុង​ពេល​ចុង​ស​ប្តា​ហ៍ ហើយ​ខ្ញុំ​មិន​មាន​លុយ​ដូច​គេ​នោះ​ទេ ដូច្នេះ​ខ្ញុំ​តែងតែ​ទៅ​ទិញ​ទឹកដោះគោ​ខាប់​តម្លៃ ១​អឺ​រ៉ូ ហើយ​ទៅ​អង្គុយ​នៅ​លើ​ជណ្តើរ​របស់​កីឡដ្ឋាន Verona ដើម្បី​មើល​បាល់​។ បន្ទាប់​ពី​ព្រឹត្តិការណ៍ EURO ខ្ញុំ​បាន​ត្រលប់​ទៅ Verona វិញ​ដោយ​ហេតុផល​ផ្សេង​ទៀត ហើយ​ខ្ញុំ​បាន​ទៅ​ទីនោះ​ដើម្បី​ផឹក​ភេសជ្ជៈ​តម្លៃ ១​អឺ​រ៉ូ និង​អង្គុយ​នៅ​លើ​កាំជណ្តើរ​។ បន្ទាប់​ពី​រឿង​ទាំងអស់​ដែល​ខ្ញុំ​បាន​ឆ្លងកាត់ វា​ពិតជា​មានការ​ផ្លាស់​ប្តូរ​សម្រាប់​ខ្ញុំ​។ មានរឿង​ជា​ច្រើន​កំពុង​ស្ថិត​នៅ​ពេញ​ក្បាល​របស់ខ្ញុំ​។ វា​ពិតជា​រំជួលចិត្ត​ណាស់​សម្រាប់​ខ្ញុំ ដោយ​ធ្វើ​វា​បាន​សម្រាប់ ១៤ ឆ្នាំ​ក្រោយ​»​។

Jorginho បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​ទៅ​ទីនោះ​នៅ​ពេល​ខ្ញុំ​មាន​អាយុ ១៥ ឆ្នាំ ហើយ​ខ្ញុំ​រស់នៅ​ក្នុង​សាលា​ជាមួយ​ក្មេង​ៗ​ដែល​កំពុង​លេង​ឱ្យ​ក្រុម​យុវជន Verona និង Chievo ។ ខ្ញុំ​កំពុង​ស្នាក់​នៅ​ជាមួយ​ក្មេង​ប្រុស​ប្រាំ​នាក់​ផ្សេង​ទៀត ពួក​យើង​ប្រាំមួយ​នាក់​នៅ​ក្នុង​បន្ទប់​មួយ ហើយ​ពួក​យើង​ទទួលទាន​អាហារ​ពេល​ព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​»​។

ដំណើរ​នេះ​ហាក់ដូចជា​បាន​ទទួលផល​នៅ​ទី​បញ្ចប់​។ Jorginho បាន​ឈ្នះ UEFA Champions League ជាមួយ Chelsea ក៏​ដូច​ជា​ជើងឯក​អឺរ៉ុប​ជាមួយ​អ៊ី​តា​លី​កាលពីដើម​ឆ្នាំ​នេះ​។ ខ្សែបម្រើ​រូប​នេះ​ក៏​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ ២០២១ របស់​ទ្វីបអឺរ៉ុប សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​របស់​គាត់​សម្រាប់​ក្លឹ​ប និង​ប្រទេស​៕