អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta បានបង្ហាញពីបំណងចង់ឱ្យអតីតអ្នកចាត់ការទូទៅលោក Arsene Wenger ចូលរួមជាមួយក្លឹបបន្ថែមទៀត។
និយាយទៅកាន់ Sky Sports លោក Arteta បានពន្យល់ពីរបៀបដែលគាត់ចង់ឱ្យ Wenger មានវត្តមានកាន់តែច្រើននៅ Arsenal ។ គាត់បាននិយាយថា៖ «ខ្ញុំចង់ឱ្យគាត់មានវត្តមាននៅក្លឹបបន្ថែមទៀត។ ខ្ញុំគិតថាកីឡាករនឹង ស្រឡាញ់គាត់ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ ពួកគេនឹងត្រូវបានបំផុសគំនិតនៅពេលដែលមានគាត់នៅក្បែរ ហើយខ្ញុំគិតថាសម្រាប់ក្លឹប វានឹងជាការជំរុញដ៏ធំមួយ»។
Arteta ក៏ត្រូវបានគេសួរថា តើអញ្ជើញអតីតអ្នកចាត់ការសញ្ជាតិបារាំងឱ្យចូលរួមជាមួយ Arsenal ដើម្បីអ្វី0x017d7 គាត់បានឆ្លើយតបថា៖ «វាមានភាពតានតឹងខ្លាំងសម្រាប់គាត់ជាង ២០ឆ្នាំមកហើយ ហើយអ្នកត្រូវចេញឆ្ងាយបន្តិច ប៉ុន្តែខ្ញុំគិតថា វានឹងមានប្រយោជន៍សម្រាប់គ្រប់ភាគីក្នុងការមានវត្តមានគាត់បន្ថែមទៀត»។
រំលឹកឡើងវិញដែរថា លោក Arsene Wenger បានគ្រប់គ្រងក្រុម Arsenal អស់រយៈពេល ២២ ឆ្នាំ មុនពេលចុះចេញពីដំណែងក្នុងឆ្នាំ ២០១៨ ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានឈ្នះពានរង្វាន់ Premier League ចំនួន ៣ ដង និង FA Cup ចំនួន ៧ ដងក្នុងអំឡុងពេលរបស់គាត់ជាគ្រូបង្វឹក។ Wenger ត្រូវបានគេចាត់ទុកថាជាអ្នកចាត់ការដ៏អស្ចារ្យម្នាក់។
បញ្ជាក់ផងដែរថា អតីតអ្នកចាត់ការសញ្ជាតិបារាំងរូបនេះ បច្ចុប្បន្នធ្វើការជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់នៅ FIFA ។ វានៅតែត្រូវបានមើលឃើញថា តើ Wenger នឹងចូលរួមជាមួយ Arsenal ក្នុងផ្នែកណាមួយនាពេលអនាគត៕