Pogba ថា​នឹង​ព្រម​បន្ត​កុងត្រា​ថ្មី លុះត្រាតែ​ក្លិប​យល់ព្រម​ធ្វើ​រឿង​នេះ​…!

0

ខ្សែបម្រើ​ក្លិប Manchester United កីឡាករ Paul Pogba ចង់​ក្លាយទៅជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​នៅ​ក្នុង​ក្រប​ខណ្ឌ Premier League ទើប​រូបគេ​សម្រេច​ចិត្តនឹង​បន្ត​កុងត្រា​ថ្មី​។

ពិត​ណាស់ កុងត្រា​របស់ Pogba នៅ​Old Trafford នឹង​អស់​សុពលភាព​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ ដូច្នេះ​ប្រសិនបើ​រូបគេ​មិន​បន្ត​កិច្ចសន្យា​ថ្មី​ទេ នោះ​មាន​ន័យ​ថា កីឡាករ​សញ្ជាតិ​បារាំង​ខាងលើ​អាច​ចាក​ចេញពី​ក្លិប​បាន​ដោយ​គ្មាន​តម្លៃ​ខ្លួន​។

បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បារាំង L’Equipe បាន​ទម្លាយ​ឲ្យ​ដឹង​ថា Pogba បាន​បញ្ជក់​យ៉ាង​ច្បាស់​ថា រូបគេ​នឹង​បន្ត​កុងត្រា​ថ្មី​លុះត្រាតែ Man Utd ផ្តល់​ប្រាក់​ឈ្នួល​ឲ្យ​គេ​ថ្លៃ​កប់​ពពក ពោល​គឺ​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​ក្លាយទៅជា​កីឡាករ​ដែល​មាន​ប្រាក់​ពលកម្ម​ច្រើន​ជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្រប​ខណ្ឌ Premier League ខណៈ​បច្ចុប្បន្ន Cristiano Ronaldo ជា​អ្នក​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ​ប្រចាំ​លី​គ ដោយឡែក​រូបគេ​ទទួល​បាន​ចំនួន ៥១​ម៉ឺន​ផោន​/​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ​៕