អតីត​បេក្ខជន​ប្រធាន​ក្លឹ​ប Barca ថា «​បើ​មាន​ពេល នឹង​ធ្វើ​រឿង​ឆ្កួត​ៗ​នេះ ជាមួយ CR7​»

0

អតីត​បេក្ខជន​ប្រធាន​ក្លឹ​ប Barcelona លោក Toni Freixa បាន​ជំរុញ​ឱ្យ​ក្លឹ​ប​តាម​ប្រមាញ់​យក​តារា​ឆ្នើម Cristiano Ronaldo របស់​ក្រុម Manchester United ។ Freixa ជឿជាក់​ថា​ក្លឹ​ប​យក្ស​កា​តា​ឡាន​គួរតែ​ព្យាយាម​ចុះហត្ថលេខា​លើ​តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​នេះ ដោយសារ​ស្ថានភាព​ដែល​ក្លឹ​ប​ទាំង​ពីរ​កំពុង​ប្រឈម​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​។

ថ្លែង​ទៅ​កាន់ AS លោក Freixa ត្រូវ​បាន​សួរ​អំពី​ការ​ផ្លាស់​ប្តូរ​ដ៏​មាន​សក្តានុពល​របស់ Cristiano Ronaldo ទៅ Barcelona ។ គាត់​បាន​និយាយ​ថា​៖ «​បើ​មាន​ពេល ខ្ញុំ​នឹង​ធ្វើ​រឿង​ឆ្កួត​ៗ​នេះ​»​។

Freixa ជឿជាក់​ថា​ការ​តស៊ូ​ដែល Manchester United បាន​ឆ្លងកាត់​ក្នុង​រដូវ​កាល​នេះ​អាច​បង្ខំ Cristiano Ronaldo ឱ្យ​វាយតម្លៃ​ស្ថានភាព​របស់​គាត់​ឡើង​វិញ​នៅ​ក្លឹ​ប​។ តារា​ឆ្នើម​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​ត្រលប់​ទៅ Old Trafford ពី Juventus កាលពីដើម​រដូវក្តៅ​នេះ​។

Cristiano Ronaldo បាន​ក្លាយជា​កីឡាករ​ល្អ​បំផុត​របស់ Manchester United នៅ​រដូវ​កាល​នេះ ដោយ​បាន​ស៊ុត​បញ្ចូល​ទី​បាន​ប្រាំបួន​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​។ ក្រុម​បិសាច​ក្រហម​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៦ ក្នុង​ក្របខ័ណ្ឌ Premier League ដោយ​មាន ៥ ពិន្ទុ​ពី​ក្រុម​កំពូល​ទាំង​បួន​។

ទម្រង់​លេង​មិនល្អ​នេះ​បាន​ធ្វើ​ឱ្យ Ole Gunnar Solskjaer ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​។ អ្នកគាំទ្រ​ក្លឹ​ប Manchester United ជា​ច្រើន​បាន​ស្នើរ​សុំ​ឱ្យ​ក្លឹ​ប​បណ្តេញ​អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សរូប​នេះ ចេញពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​៕