គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៊ែ​ល​ហ្សិ​ក បង្ហាញ​ក្តី​បារម្ភ​ចំពោះ Hazard

0

ទីបំផុត Eden Hazard បាន​ត្រលប់​ពីរ​បួស​វិញ​ហើយ ប៉ុន្តែ​ឱកាស​សម្រាប់​ការ​បង្ហាញខ្លួន​ឲ្យ Real Madrid គឺ​មិន​ទាន់​មក​ដល់ ដែល​នាំ​ឱ្យ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​លោក Roberto Martinez ព្រួយបារម្ភ​អំពី​ទំនុកចិត្ត​របស់​តារា​ឆ្នើម​របស់​គាត់​។

ការ​សម្រាក​អន្តរជាតិ​គឺជា​ការ​ស្វាគមន៍​មួយ​សម្រាប់ Hazard ខណៈ​ដែល​គាត់​ត្រឡប់​ទៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ជា​កន្លែង​ដែល​គាត់​នៅ​តែ​ត្រូវ​បាន​គេ​កោតសរសើរ​យ៉ាង​ខ្លាំង និង​ជា​ផ្នែក​សំខាន់​នៃ​ក្រុម​។

Martinez បាន​បញ្ជាក់​ថា​៖ “​យើង​មានការ​ព្រួយបារម្ភ​បន្តិច​ដែរ​ចំពោះ Hazard ប៉ុន្តែ​យើង​មិន​បោះបង់​គាត់​ឡើយ​។ Hazard គាត់​មិន​ងាយ​ចុះចាញ់​ឡើយ ប៉ុន្តែ​សម្រាប់​ពេល​នេះ វា​មិនមែន​ជា​រឿង​នោះ​ទេ​។ ខ្ញុំ​គិត​ថា​គាត់​អាច​បញ្ចប់​រដូវ​កាល​យ៉ាង​រឹង​មាំ​”៕