Xavi ទទួលបានសារជូនពរពីអតីតមិត្តរួមក្រុម

0

គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Xavi បានបង្ហើបថាគាត់បានទទួលសារ “ជូនពរសំណាងល្អ” ពី Lionel Messi មុនពេលគាត់ត្រលប់មកក្លឹប ខណៈពេលដែលគាត់ក៏និយាយអំពីការប្រៀបធៀបរវាងគាត់ និង Pep Guardiola ផងដែរ។

Xavi បានជំនួស Ronald Koeman នៅក្នុងកៅអីក្តៅនៅ Camp Nou កាលពីសប្តាហ៍មុនបន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់គាត់នៅ Al Sadd ដោយ Barca ងាកទៅអតីតកាលរបស់ក្លឹប ដើម្បីរក្សាក្រុមបន្ទាប់ពីការខកចិត្តក្នុងយុទ្ធនាការ 2021-22 ។

បុរសវ័យ 41 ឆ្នាំរូបនេះ ត្រូវបានជូនពរឱ្យទទួលបានតំណែងថ្មីដោយអតីតមិត្តរួមក្រុមរបស់គាត់ Messi ប៉ុន្តែសោកស្តាយដែរ ដែលមិនមានឱកាសក្នុងការបង្វឹកម្ចាស់ពាន Ballon d’Or ៦សម័យរូបនេះ៕