Newcastle តែងតាំង Howe ជា​អ្នកចាត់ការ​លើ​កិច្ចព្រមព្រៀង​រហូត​ដល់​ឆ្នាំ ២០២៤

0

ក្លិប Newcastle បាន​តែងតាំង​លោក Eddie Howe ជា​អ្នកចាត់ការ​ថ្មី​របស់​ពួក​គេ ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​រហូត​ដល់​ឆ្នាំ ២០២៤ ។

គួរ​បញ្ជាក់​ថា The Magpies បាន​បណ្តេញ Steve Bruce ចេញ​នៅ​ថ្ងៃ​ទី ២០ ខែតុលា បន្ទាប់​ពី​ការ​ប្រកួត​លើក​ទី ១,០០០ របស់​គាត់​ក្នុង​ការ​គ្រប់គ្រង​ក្លឹ​ប​។

បេក្ខជន​ជា​ច្រើន​នាក់​កំពុង​ឈរឈ្មោះ​នៅ St James’ Park ប៉ុន្តែ Howe គឺជា​បុរស​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​ប្រគល់​សេចក្តី​ទុកចិត្ត​ពី​សំណាក់​ម្ចាស់​ក្លឹ​ប​។

Howe បាន​រក្សា Bournemouth ក្នុង​ក្របខ័ណ្ឌ​កំពូល​អស់​រយៈពេល ៥ រដូវ​កាល ប៉ុន្តែ​បាន​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​នៅ​ឆ្នាំ ២០២០ បន្ទាប់​ពី​ឃើញ​ក្លឹ​ប​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ Championship វិញ​។

សរុប​មក​គាត់​បាន​ដឹកនាំ ៤៥៨ ប្រកួត​នៅ Bournemouth ដោយ​បាន​អះអាង​ថា​ឈ្នះ ១៩៤ និង​ត្រូវ​បាន​តែងតាំង​ជា​អ្នកគ្រប់គ្រង LMA ឆ្នាំ ២០១៥ ៕