ខ្សែប្រយុទ្ធ Diogo Jota របស់ Liverpool បានបង្ហាញពីភាពខុសគ្នាដ៏សំខាន់ រវាងមិត្តរួមក្រុមរបស់គាត់ Mohamed Salah និង Cristiano Ronaldo ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ លេងជាមួយកីឡាករឆ្នើមទាំងពីក្នុងក្លឹប និងកម្រិតអន្តរជាតិ ហើយបានដឹងអំពីគុណភាពរបស់ពួកគេ។ និយាយទៅកាន់ Sky Sports អំពី Salah, Jota បាននិយាយថា៖ «គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ លំដាប់ពិភពលោក។ គាត់កំពុងបង្ហាញបច្ចេកទេសរបស់គាត់ទៅកាន់ពិភពលោកក្នុងរដូវកាលនេះ។ គាត់កំពុងស៊ុតបញ្ចូលទី ដើម្បីភាពសប្បាយរីករាយរបស់គាត់»។
«គ្រាប់បាល់ដ៏អស្ចារ្យ គឺមានប្រយោជន៍ ពីព្រោះយើងមានកីឡាករម្នាក់នៅលើទីលានដែលមានគុណភាព ហើយសម្រាប់គូប្រកួត ពួកគេដឹងថាពួកគេត្រូវតែប្រុងប្រយ័ត្ន ហើយយើងអាចយកចន្លោះក្នុងការរកគ្រាប់បាល់ ពីព្រោះពួកគេបារម្ភពីគាត់ពេក»។
Jota ក៏បាននិយាយអំពី Ronaldo ផងដែរ ដោយបានលើកឡើងថា៖ «អារម្មណ៍ដំបូងនៅពេលខ្ញុំលេងឱ្យជម្រើសជាតិព័រទុយហ្គាល់ជាមួយ Ronaldo ហើយខ្ញុំគិតថាដូចពេលដែលខ្ញុំលេងជាមួយ Salah អញ្ចឹងដែរ ព្រោះពួកគេទាំងពីរមានគុណភាពដូចគ្នា ប៉ុន្តែ Ronaldo មានបទពិសោធន៍ច្រើនជាង»។
«នៅពេលដែលពួកគេនៅលើទីលាន ពួកគេពិតជាមានគ្រោះថ្នាក់ណាស់ ហើយពួកគេទាំងពីរអាចរកគ្រាប់បាល់បានគ្រប់ពេល។ ហើយសម្រាប់ខ្ញុំ វាពិតជាមានប្រយោជន៍ណាស់ដែលខ្ញុំអាចមើល និងរៀនសូត្រពីពួកគេ»៕