Newcastle ចង់បាន​ខ្សែការពារ​ម្នាក់​របស់ Man Utd

0

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​អ្នកមាន Newcastle United បាន​ចាប់អារម្មណ៍​លើ​ខ្សែការពារ​របស់​ក្លឹ​ប​បិសាច​ក្រហម កីឡាករ Phil Jones​។

ប្រភព​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្លឹ​ប​សារិកា​ព្រៃ ស្ថិត​ក្នុង​ចំណោម​ក្លឹ​ប​យ៉ាង​ហោច​ណាស់​ចំនួន ១៣ ដែល​ចាប់អារម្មណ៍​លើ​ខ្សែការពារ Manchester United ។ កីឡាករ​អង់គ្លេស​រូប​នេះ​បាន​ជួប​បញ្ហា​របួស​ស្ទើរតែ​មិន​បាន​បង្ហាញខ្លួន​នៅ​ទីលាន​។

បញ្ជាក់​ផង​ដែរ​ថា Jones បាន​បង្ហាញខ្លួន ២២៤ ដង​សម្រាប់​ក្រុម Manchester United ចាប់តាំងពី​ចូលរួម​ជាមួយ​ពួក​គេ​ក្នុង​ឆ្នាំ ២០១១ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៦ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​បាន ១០​ដង​។ បិសាច​ក្រហម កំពុង​សម្លឹង​មើល​ការ​ដោះ​ដូរ​គាត់​ចេញ​នៅ​រដូវរងា​នេះ ប៉ុន្តែ​ប្រាក់​ឈ្នួល ១៣០,០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍​របស់​គាត់​អាច​ជា​ការ​បញ្ហារ​នៅ​ក្នុង​កិច្ចព្រមព្រៀង​៕