នោះ​…! អ្នកចាត់ការ​ម្នាក់ ​យល់ព្រម​មក​ជំនួស​តំណែង Ole Gunnar Solskjaer នៅ Man Utd

0

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Caught Offside បាន​ឲ្យ​ដឹង​ថា​តំណែង​របស់​លោក Ole Gunnar Solskjaer កាន់តែ​រង្គោះរង្គើរ​ខ្លាំង​ ក្រោយ​ភ្លាត់​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​មេឃ​ខៀវ​។ ប្រភព​ខាងលើ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​លោក Brendon Rodgers បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​ជាមួយ Manchester United ដើម្បី​ជំនួស​លោក Solskjaer នៅ Man Utd​។

អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សបាន​រង​សម្ពាធ​យ៉ាង​ខ្លាំង​នៅ Old Trafford ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​។ Solskjaer បាន​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ឱ្យ​ឡើង​ទៅ​ចំណាត់ថ្នាក់​លេខ ៣ និង​លេខ ២ នៅ Premier League ក្នុង​រយៈពេល​ពីរ​រដូវ​កាល​ដំបូង​របស់​គាត់ ប៉ុន្តែ​អ្វី​ៗ​បាន​ជួប​ការ​លំបាក​សម្រាប់​រដូវ​កាល​នេះ​។

ទោះជា​យ៉ាងណា អ្នកចាត់ការ​ន័​រវេ​សរូប​នេះ​ធ្លាក់​ចូល​ក្នុង​សម្ពាធ​កាន់តែ​ខ្លាំង ក្រោយ​ដឹកនាំ Manchester United ចាញ់ Liverpool ៥-០ ហើយ​ក៏​ចាញ់ Manchester City ២-០ ក្នុង​ចន្លោះ​ពេល​ពី​រស​ប្ដា​ហ៍​។

ក្រុម​ព្រឹក្សា​ភិ​បាល​របស់​បិសាច​ក្រហម ត្រូវ​បាន​គេ​រាយការណ៍​ថា ការ​អត់ធ្មត់​របស់​ពួក​គេ​ជាមួយ Solskjaer ជិត​នឹង​ដល់ទី​បញ្ចប់ ហើយ​ចង់ឱ្យ Rodgers មក​ជំនួស​តំណែង​នេះ​នៅ Old Trafford ។ អ្នកចាត់ការ​បច្ចុប្បន្ន​របស់ Leicester City ចង់​ចូល​កាន់​តំណែង​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​បច្ចុប្បន្ន​។ យ៉ាងណាមិញ Manchester United ចង់​ឲ្យ​គាត់​ចូលរួម​ជា​បន្ទាន់​៕