សាហាវ​ណាស់​!! រំលោភ​សម្លាប់​ក្មេង​ស្រី​ម្នាក់ ហើយ​យក​សពទៅ​ចោល​កណ្តាល​វាលស្រែ

0

ព្រៃវែង​៖ មានការភ្ញាក់ផ្អើល​កាលពី​ល្ងាច​ថ្ងៃ​ទី 7 ខែវិច្ឆិកា ឆ្នាំ 2021 វេលា​ម៉ោង 10:00 5:30​នាទី ស្ថិត​នៅ​ភូមិ​ទួល​ជៃ ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ក្រោយរកឃើញក្មេង​ស្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​ស្រែ​ម្នាក់ឯង យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​”​រំលោភ​សម្លាប់​”​។

បើតាមប្រភពពីសមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សួន ម៉ៃ ភេទ​ស្រី អាយុ 36​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយគាត់បានបញ្ជាក់ថា​គាត់​បាន​ប្រទះ​ឃើញ​សាកសព​កូនស្រី​របស់​គាត់ ឈ្មោះ ផល ផានិត ភេទ​ស្រី​អាយុ 12​ឆ្នាំ នៅ​​ក្នុង​ទឹក​ជំរៅ 0,7ម៉ែត្រ ខាងកើត​ចំងាយ​ 300ម៉ែត្រ ពី​ប៉ុស្តិ៍​កា​ដូង នៅ​ភូមិ​ទួល​ជៃ ឃុំ​ព្រះស្ដេច ដែលជនរងគ្រោះ​បាន​បាត់​ខ្លួនពីផ្ទះ​នៅ​វេលា​ម៉ោង​22:30​នាទី​យប់​ថ្ងៃ​ទី​6 ខែវិច្ឆិកា ឆ្នាំ 2021​។

ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង សមត្ថកិច្ចនិង​ក្រុម​គ្រូពេទ្យ បានចុះ​ទៅដល់​កន្លែង​កើតហេតុ​ពិនិត្យ​លើ​សាកសព អោយដឹងថាសាកសពមានបាក់ឆ្អឹង​ក ដាច់​រលាត់ស្បែក​កំភួនដៃ​ស្តាំ​មួយ​កន្លែង ដាច់​រលាត់ស្បែក​លើ​ក្បាលជង្គង់​ឆ្វេង​មួយ​កន្លែង និង​មាន​ស្នាម​ដាច់​រយះ​ប្រដាប់​ភេទ​។

យ៉ាងណាមិញ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ រំលោភ​សម្លាប់​។ បច្ចុប្បន្ន សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​កំពុង​ចុះ​ស្រាវជ្រាវ​រក​ជនសង្ស័យ​៕