Thomas Tuchel បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​របួស Pulisic

0

គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Thomas Tuchel បាន​សារភាព​ថា​គាត់ «​មានការ​ព្រួយបារម្ភ​» អំពី​កាយសម្បទា​របស់ Christian Pulisic ហើយ​បាន​ជំរុញ​ឱ្យ​គ្រូបង្វឹក USMNT លោក Gregg Berhalter កុំ​ប្រើ​គាត់​ច្រើន​ពេក ក្នុងអំឡុងពេល​សម្រាក​អន្តរជាតិ​នា​ពេល​ខាង​មុខ​។

Tuchel និយាយ​ថា Pulisic នៅ​តែ​មាន​អ​កា​រៈ​ឈឺចាប់​ខ្លះ​ៗ នៅ​ពេល​ដែល​គាត់​ធ្វើការ​ត្រលប់​មក​វិញ​ពីរ​បួស​កជើង ដែល​ធ្វើ​អោយ​គាត់​អវត្តមាន​តាំងពី​ខែសីហា​មក​។

គួរ​រំលឹក​ថា ប្រធាន​ក្រុម​របស់​សហរដ្ឋអាមេរិក បាន​ត្រលប់​មក​វិញ​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ក្នុង​ជ័យជម្នះ​ពាក់កណ្តាល​ស​ប្តា​ហ៍​នៃ​ក្របខ័ណ្ឌ Champions League ជាមួយ Malmo មុន​ពេល​បង្ហាញខ្លួន​មួយ​ផ្សេង​ទៀត​នៅ​កៅអី​បម្រុង​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​ជាមួយនឹង​ក្រុម Burnley ដោយ​បង្កើន​ក្តី​សង្ឃឹមថា​គាត់​នឹង​មាន​ភាពរឹងមាំ​ឡើង​វិញ សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ដ៏​សំខាន់​ជាមួយ​ម៉ិ​ក​ស៊ិ​ក និង​ហ្សា​ម៉ា​អ៊ី​ក​៕