Claudio Ranieri និយាយថា គាត់បានប្រាប់អ្នកចាត់ការ Arsenal Mikel Arteta ថាក្រុមរបស់គាត់ “លេងគ្មានសីល៍ធម៌” បន្ទាប់ពីក្រុម Watford របស់គាត់បានរងបរាជ័យក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។
Arsenal រកបានបីពិន្ទុក្នុងការប្រកួត Premier League តាមរយៈគ្រាប់បាល់នៅតង់ទីពីរពី Emile Smith Rowe ។
ប៉ុន្តែ Ranieri មានអារម្មណ៍ថាក្រុមកាំភ្លើងធំទទួលបានគ្រាប់បាល់សម្រេចដោយសារតែអាកប្បកិរិយាមិនល្អ ខណៈដែលក្រុមរបស់គាត់បានដាក់បាល់លេង អំឡុងពេលកីឡាករ Ozan Tufan កំពុងរងរបួស។
Ranieri បានប្រាប់អ្នកយកព័ត៌មាន ក្រោយការប្រកួតថា៖ «Arsenal ឈ្នះទាំងអសីល៍ធម៌» ដោយគ្មានការគោរព។
យ៉ាងណាមិញ Arteta បាននិយាយការពារក្រុមរបស់ខ្លួនថា «ខ្ញុំត្រូវតែការពារកីឡាករ និងក្លឹបរបស់ខ្ញុំ។ យើងមានភាពស្មោះត្រង់បំផុត ក្នុងចំណោមពួកគេទាំងអស់។ សូម្បីតែនៅដំណាក់កាលខ្លះ យើងធ្វើជាល្ងង់ ប្រសិនបើគាត់មានអារម្មណ៍បែបនេះ ខ្ញុំសូមអភ័យទោស ប៉ុន្តែគ្មានចេតនាទេ»។
សូមជម្រាបថា ក្រុមកាំភ្លើងធំនឹងត្រលប់ទៅការប្រកួត Premier League ជាមួយនឹងការធ្វើដំណើរទៅកាន់ Liverpool នៅថ្ងៃទី ២០ ខែវិច្ឆិកា។
ទន្ទឹមនឹងនោះ Watford នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៧ ក្នុងតារាង និងមាន ២ពិន្ទុពីលើតំបន់កាត់ចោល។ ការប្រកួតបន្ទាប់របស់ពួកគេគឺនៅផ្ទះ Manchester United៕
សូមទស្សនាវីដេអូខាងក្រោម៖