Neville ប្រតិកម្ម​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ប្រធាន​ក្រុម​បិសាច​ក្រហម​ធ្វើ​រឿង​នេះ​…!

0

លោក Gary Neville បាន​បង្ហាញ​ប្រតិកម្ម​យ៉ាង​ខ្លាំង និង​បាន​ធ្វើការ​រិះគន់​មិន​សំចៃមាត់ ចំពោះ​កីឡាករ Harry Maguire បន្ទាប់​ពី​ប្រធាន​ក្រុម​រូប​នេះ​បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ទៅ​កាន់​អ្នកគាំទ្រ​។

វា​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អតីត​ខ្សែការពារ​បិសាច​ក្រហម​លោក Gary Neville និយាយ​រឿង​នេះ ដោយ​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ បាន​ខកចិត្ត​ដែល​បុគ្គល​មានកេរ្តិ៍ឈ្មោះ​ខ្ពស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្ហោះ​សារ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​។

Maguire បាន​បង្ហោះ​សារ​ថា​៖ «​ក្នុង​នាម​ជា​ក្រុម​កីឡាករ យើង​កំពុង​ឆ្លងកាត់​រយៈពេល​ដ៏​លំបាក​។ យើង​ដឹង​ហើយ និង​ទទួលយក​ថា នេះ​គឺ​គ្មាន​កន្លែង​ណា​ដែល​ល្អ​គ្រប់គ្រាន់​ទេ​។ យើង​មាន​អារម្មណ៍​ថា​ខកចិត្ត យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន​។ អរគុណ​សម្រាប់​ការ​គាំទ្រ UNITED របស់​អ្នក​»​។

Neville បាន​ឆ្លើយ​តប​ដោយ​ប្រតិកម្ម​ថា «​គួរតែ​យក​ម្នាក់​នេះ​ចេញ​ឲ្យ​ឆ្ងាយ កុំ​ព្យាយាម​បង្កើត​មនុស្ស​យន្ត​នៅ​លើ​ទីលាន​។ វា​ជា​ក្លឹ​ប​បាល់ទាត់ មិនមែន​ជា​គណៈ​បក្សនយោបាយ​នោះ​ទេ​»៕