វីរបុរស​របស់​ក្លឹ​ប​ចំនួន ៥​នាក់ ដែល​បាន​ត្រលប់​មក​គ្រប់គ្រង​ក្លឹ​ប​របស់​ពួក​គេ ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ

0

មាន​ពាក្យ​ពេញ​និយម​មួយ​បាន​លើក​ឡើង​ថា កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ មិន​ចាំបាច់​ធ្វើ​ជា​អ្នកចាត់ការ​ល្អ​នោះ​ទេ​។ អ្នក​ដែល​ផ្សព្វផ្សាយ​ជំនឿ​នេះ ប្រហែលជា​ភ្លេច​ថា​អ្នកគ្រប់គ្រង​ល្អ​បំផុត​មួយ​ចំនួន​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ក៏​មាន​អាជីព​លេង​ដែល​ជោគជ័យ​ដែរ​។ ឧទាហរណ៍​មួយ​គឺ Pep Guardiola ។

អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​បាន​រីករាយ​នឹង​អាជីព​ដ៏​អស្ចារ្យ​ក្នុង​នាម​ជា​កីឡាករ​របស់ Barcelona ក្នុង​អំឡុង​ទសវត្សរ៍​ទី ៩០ ។ គាត់​បាន​ឈ្នះ​ពានរង្វាន់​ចំនួន ១៦ ដ៏​គួរ​អោយ​ចាប់អារម្មណ៍​ជាមួយ​ក្លឹ​ប​យក្ស​កា​តា​ឡាន ចន្លោះ​ឆ្នាំ ១៩៩១ និង ២០០១ មុន​ពេល​ត្រលប់​មក​គ្រប់គ្រង​ក្លឹ​ប​វិញ​ក្នុង​ឆ្នាំ ២០០៨​។

ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ វីរបុរស​បាល់ទាត់​ជា​ច្រើន​បាន​ដើរ​តាម​គន្លង​របស់​លោក Guardiola ដោយ​ការ​វិល​ត្រឡប់​មក​គ្រប់គ្រង​អតីត​ក្លឹ​ប​របស់​ពួក​គេ​។ ខណៈ​ពេល​ដែល​អ្នកខ្លះ​បាន​បញ្ចូល​ឈ្មោះ​របស់​ពួក​គេ​យ៉ាង​ឆាប់រហ័ស​ទៅ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ ជាមួយនឹង​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​ពួក​គេ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​នឹង​កំពុង​កសាង​កេរ្តិ៍ឈ្មោះ​របស់​ពួក​គេ​។

ក្នុង​ការ​កត់សម្គាល់​នោះ សូម​ក្រឡេក​មក​មើល​ជើង​ខ្លាំង​ទាំង ៥ ដែល​ត្រលប់​មក​គ្រប់គ្រង​ក្លឹ​ប​ចាស់​របស់​ពួក​គេ​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖

#5 Zinedine Zidane បាន​ត្រលប់​ទៅ​ដឹកនាំ​ក្លឹ​ប Real Madrid
#4 Frank Lampard បាន​ត្រលប់​ទៅ​ដឹកនាំ​ក្លឹ​ប Chelsea
#3 Andrea Pirlo បាន​ត្រលប់​ទៅ​ដឹកនាំ​ក្លឹ​ប Juventus
#2 Ole Gunnar Solskjaer បាន​ត្រលប់​ទៅ​ដឹកនាំ​ក្លឹ​ប Manchester United
#1 Xavi Hernandez បាន​ត្រលប់​ទៅ​ដឹកនាំ​ក្លឹ​ប Barcelona